ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅបណ្តោយផ្លូវជាតិលេខ ០១ ខណះពេលកំពុងជិះម៉ូតូទៅផ្ទះត្រូវបានរថយន្តដឹកហ្គាសមួយគ្រឿងបេីកបុកពីក្រោយនឹងកិនអូសបណ្តាលឲ្យស្លាប់បាត់បង់អាយុជីវិតនៅនឹងកន្លែងកេីតហេតុតែម្តង។ ទីតាំងកេីតហេតុស្ថិតនៅ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។
បេីតាមប្រភពពត័មានពីកន្លែងកេីតហេតុបានឲ្យដឹងថាគេឃើញបុរសម្នាក់ជិះម៉ូតូ ០១ គ្រឿងម៉ាក Wav ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1S-1848 ធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនមធ្យម។
ខណះពេលដែលមកដល់កន្លែងកេីតហេតុក៏មានរថយន្តដឹកហ្គាសមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3B-2485 បេីកបរដោយបុរសម្នាក់ក្នុងទិសដៅស្របទិសគ្នាក៏មកបុកពីក្រោយពេញទំហឹងបណ្តាលឲ្យបុរសបេីកបរម៉ូតូស្លាប់យ៉ាងអាណោចអាធម្ម ។
បុរសដែលជាជនរងគ្រោះមានឈ្មោះ ឆៀវ ហុង ភេទប្រុស អាយុ ៥៤ឆ្នាំ មានមុខរបរជាចុងភៅ បច្ចុប្បន្នស្នាក់នៅ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានយកម៉ូតូនឹងរថយន្តទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ផ្លូវគោក រងចាំការដោះស្រាយគ្នានៅពេលក្រោយ ចំណែកសាកសពត្រូវក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕
អត្ថបទដោយ៖ លោក ឧត្តម ឯកស័ក



