រដ្ឋបាលខេត្តសៀមរាប បានសម្រេចបើកផ្សារចាស់ឡើងវិញ ក្រោយបិទខ្ទប់រយៈពេល១៤ថ្ងៃ

171

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី១៩ ខែឧសភា នេះ បានសម្រេចបើកដំណើរការចេញ-ចូលឡើងវិញ ផ្សារចាស់ ដែលត្រូវបានអាជ្ញាធរបិទខ្ទប់រយៈពេល១៤ថ្ងៃកន្លងមកហើយ។

យោងតាមសេចក្ដីសម្រេច ដែលទទួលបាន ការសម្រេចបើកនេះ គឺចាប់ពីថ្ងៃទី១៩ នេះតទៅ ក្រោយអាជ្ញាធរអាចគ្រប់គ្រងស្ថានភាពឆ្លងរាលដាលក្នុងសហគម៍បានល្អប្រសើរ។

សូមបញ្ជាក់ថា អាជ្ញាធរខេត្តសៀមរាបបានសម្រេចបិទខ្ទប់ផ្សារចាស់ និងហាងថតរូបល្អពេញចិត្ត កាលពីថ្ងៃទី៥ ខែឧសភា បន្ទាប់ពីមួយថ្ងៃដែលអាជ្ញាធររកឃើញអ្នកវិជ្ជមានជំងឺកូវីដម្នាក់ឈ្មោះ ហឿល សុភាព ភេទប្រុស អាយុ៤០ឆ្នាំ ជាអាជីវករនៅផ្សារចាស់ និងធ្លាប់ចេញចូលកន្លែងហាងថតរូប៕

Turbo tech solutions
HQP