ឥណ្ឌា រាយការណ៍ថាមានអ្នកស្លាប់ដោយសារជំងឺ COVID-19 ថ្មីចំនួន ៤,៥២៩ នាក់ និងឆ្លងថ្មីជាង ២៦៧,០០០ ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

205

ឥណ្ឌា៖​ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាមានអ្នកស្លាប់ដោយសារជំងឺ COVID-19 ថ្មីចំនួន ៤,៥២៩ នាក់ និងការឆ្លងថ្មីជាង ២៦៧,០០០ ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 ប្រចាំថ្ងៃបានកើនឡើងខ្លាំងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសារករណីឆ្លងបានវាយប្រហារដល់ជនបទ ហើយនៅទីនោះមិនមានមណ្ឌលសុខភាពគ្រប់គ្រាន់នោះទេ។

ជាមួយនឹងចំនួនមរណភាពចុងក្រោយនិងច្រើនបំផុតមិនធ្លាប់មានពីមុន ប្រទេសឥណ្ឌាពេលនេះមានអ្នកស្លាប់ដោយសារជំងឺ COVID-19 សរុបចំនួន ២៨៣,២៤៨ នាក់ ដេញពីក្រោយសហរដ្ឋអាមេរិក ដែលមានអ្នកស្លាប់ជាង ៦០ ម៉ឺននាក់ និងប្រេស៊ីលប្រមាណជា ៤៤០,០០០ នាក់ ។ ចំណែកឯការឆ្លងថ្មីសម្រាប់ថ្ងៃនេះវិញ បានធ្វើឱ្យប្រទេសឥណ្ឌាមានការឆ្លងសរុបដល់ ២៥.៥ លានករណី ហើយឥណ្ឌាជាប្រទេសទី២ នៅក្នុងពិភពលោក ដែលមានករណីឆ្លងច្រើនបំផុតបន្ទាប់ពីសហរដ្ឋអាមេរិក៕

Turbo tech solutions
HQP