រដ្ឋបាលខេត្តតាកែវ ផ្អាកអាជីវកម្មលក់ដូរ នៅផ្សារសំរោងយ៉ោង ក្នុងស្រុកបាទី ខេត្តតាកែវ ជាបណ្តោះអាសន្ន

243

តាកែវ៖ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្តីសម្រេច ផ្អាកជាបណ្តោះអាសន្ន នូវអាជីវកម្មលក់ដូរ នៅក្នុងផ្សារសំរោងយ៉ោង ក្នុងភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ដែលជាតំបន់មានអ្នកជំងឺកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាច្រើននាក់ ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ នេះបើតាមសេចក្តីសម្រេច ដែលទទួលបាននៅព្រឹកថ្ងៃទី២០ ខែឧសភានេះ។

សេចក្តីសម្រេចបញ្ជាក់ថា ការផ្អាកការលក់ដូរក្នុងផ្សារសំរោងយ៉ោងនេះ ចាប់ពីម៉ោង ៥៖០០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី៕

សូមអានសេចក្តីសម្រេចទាំងស្រុង៖

Turbo tech solutions
HQP