ភ្នំពេញ៖ អ្នកជាប់ពន្ធនាគារនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ សរុប៥២នាក់ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩។ នេះបើតាមការឲ្យដឹងពី លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ថ្លែងប្រាប់នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។
លោក នុត សវនា បានបញ្ជាក់ថា សម្រាប់អ្នកជាប់ឃុំនៅពន្ធនាគាររាជធានីភ្នំពេញ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី២០ ខែឧសភាម្សិលមិញ មានចំនួន១៨នាក់។ ដោយឡែក នៅខេត្តព្រះសីហនុ រកឃើញកាលពីដើមខែឧសភានេះ ចំនួន៣៤នាក់ ខណៈអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវបានរំលែកយកទៅដាក់អគារផ្សេងដាច់ដោយឡែក។
លិខិតដែលទទួលបាន លោក យិន គន្ធ ក៏បានអះអាងថា បច្ចុប្បន្នមណ្ឌលអប់រំកែប្រែ កំពុងអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលមកយកសំណាកពិនិត្យធ្វើតេស្ដរកជំងឺកូវីដ១៩ ផងដែរ៕
