បុរសពីរនាក់ត្រូវរន្ទះបាញ់ស្លាប់ទាំងកណ្តាលថ្ងៃត្រង់ នៅស្រុកមេមត់

526

ត្បូងឃ្មុំ ៖ បុរសពីរនាក់ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗយ៉ាងរន្ធត់នៅកណ្តាលវាលស្រែខណៈពេលមេឃកំពុងតែភ្លៀងខ្លាំង ។នេះបើតាមសេចក្តីរាយការណ៍បឋមពីប្រជាពលរដ្ឋមកកាន់អង្គភាពព័ត៌មាន Rikreay News ។

ហេតុការណ៍ដ៏សែនសោកស្តាយនេះ គឹបានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិគគីរជើង ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ក្រោយកើតហេតុអ្នកភូមិបានសែងសាកសពបុរសរងគ្រោះទាំងពីរនាក់យកទៅធ្វើបុណ្យតាមប្រពៃណី ។

Turbo tech solutions
HQP