កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​សហការ​បង្ក្រាបបាន​ឃាត់ខ្លួន​ជនសង្ស័យ​១៥​នាក់យ៉ាង​បន្តបន្ទាប់​

252

​កំពង់ចាម​៖​ ជនសង្ស័យ​ប្រុស​-​ស្រី​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ ចំនួន​១៤​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ សហការ​ជាមួយ​កម្លាំង​ចម្រុះ​ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១៨-១៩​ និង​២០​ ខែឧសភា​​ឆ្នាំ​២០២១​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​កម្លាំង​ផ្តល់​ព័ត៌មាន​ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ និង​ដោយ​បានការ​អនុញ្ញាត​ពី​លោក​ សាន​ សុភ​:​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​ កម្លាំង​ជំនាញ​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ចាម​ ជាមួយ​ជំនាញ​ចរាចរណ៍​ស្រុក​កំពង់សៀម​ ដឹកនាំ​ដោយ​លោក​លោក​វរសេនីយ៍ឯក​ ឯក​ ប៉ាន់​ដ​ន​ អធិការ​នគរបាល​ស្រុក​កំពង់សៀម​ និង​ ឧត្តមសេនីយ៍ត្រី​ ជីវ​ សេង​រស់​ ស្នងការ​រង​ បាន​ប្រើ​វិធាន​រដ្ឋបាល​ចំហ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ ០៣​នាក់​(ប្រុស)​ និង​ដកហូត​វត្ថុ​តាង​រួម​មាន​ :​ ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន​ ០១​កញ្ចប់​ធំ​ ទូរស័ព្ទ​ដៃ​ចំនួន​ ០៣​គ្រឿង​ និង​ម៉ូតូ​ចំនួន​ ០២​គ្រឿង​ ។​

​បន្ទាប់​ពី​ទទួល​បាន​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ​ សមត្ថកិច្ច​បាន​បន្ត​សហការ​ជាមួយ​កម្លាំង​ជំនាញ​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​ និង​កម្លាំង​ជំនាញ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង​ ខេត្តព្រៃវែង​ និង​ជំនាញ​ខេត្តកណ្តាល​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់​ (ស្រី​ ០១​នាក់)​បន្ថែម​ទៀត​ ។​

​ជាមួយនឹង​ការ​ឃាត់ខ្លួន​ កម្លាំង​បាន​ដកហូត​វត្ថុ​តាង​រួម​មាន​ ៖​ ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន​ ០១​កញ្ចប់​.​ឆ្នាំង​សម្រាប់​អ៊ុត​ថង​ច្រកថ្នាំ​ញៀន​ចំនួន​០១​គ្រឿង​ ទូរស័ព្ទ​ដៃ​ចំនួន​ ០៣​គ្រឿង​,​ ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​ ០១​គ្រឿង​,​ សម្ភារ​:​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​ ប្រាក់​រៀល​១០​លាន​រៀល​ ប្រាក់​ដុល្លា​១០០០​ដុល្លា​ លោហៈធាតុ​ពណ៌​លឿង​ ប្រភេទ​ខ្សែ​ក​ចំនួន​០២​ខ្សែ​ ជ​ញៀន​ចំនួន​០១​វង់​ខ្សែដៃ​ចំនួន​០១​វង់​ រថយន្ត​ចំនួន​០១​គ្រឿង​ និង​ម៉ូតូ​ចំនួន​ ០១​គ្រឿង​ ។​

​រហូត​មក​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០២១​ ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ខាងលើ​ សមត្ថកិច្ច​បាន​បន្ត​សហការ​ជាមួយ​កម្លាំង​ជំនាញ​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សួង​ ខេត្ត​ត្បូងឃ្មុំ​ បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០៨​នាក់​ទៀត​ និង​ដកហូត​វត្ថុ​តាង​រួម​មាន​៖​ ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន​ ០៣​កញ្ចប់​ ទូរស័ព្ទ​ដៃ​ចំនួន​ ០៧​គ្រឿង​ និង​ម៉ូតូ​ចំនួន​ ០១​គ្រឿង​ ។​

​ករណី​ខាងលើ​ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

Turbo tech solutions
HQP