នគរបាល​ស្រុក​ឧដុង្គ បានបង្ក្រាប​មុខសញ្ញា​សង្ស័យ​ម្នាក់​ ដកហូត​សារធាតុ​ញៀន​ ៤​កញ្ចប់

306

​កំពង់ស្ពឺ​ ៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​ បាន​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៨​និង​០០​នាទី​ នៅ​ចំណុច​ភូមិ​ស្រះ​ធុ​ល​ ឃុំ​យុទ្ធ​សាមគ្គី​ ។​

​ជនសង្ស័យ​មានឈ្មោះ​ ឈ​ន​ ទយ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ នៅ​ភូមិ​ស្រះ​ធុ​ល​ ឃុំ​យុទ្ធ​សាមគ្គី​ ស្រុក​ឧដុង្គ​ ។​ ក្នុង​នោះ​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ ៤​កញ្ចប់​តូច​,​ ទូរស័ព្ទ​ដៃ​ ២​ ,​ អាវុធ​កែ​ច្នែ​ ១​ ,​ ដាវ​១​ រួម​នឹង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។​

​ករណី​នេះ​ កម្លាំង​ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ ៕

Turbo tech solutions
HQP