លោក ឡេង មិនា អមដំណើរជាមួយឯកត្តម ដន វ៉ាន់ឌី យកអំណោយមួយចំនួនទុកចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅឃុំព្រែកសំបួរ ក្នុងស្រុកពាមជរ

653

ព្រៃវែង ៖ លោក ឡេង មិនា អនុប្រធានក្រុមការងារចុះជួយឃុំព្រែកសំ​បួរ​ និងឃុំកោះរកា អមដំណើរជាមួយឯកឧត្តម ដន វ៉ាន់ឌី តំណាងអោយ ឯកឧត្តម​ ពឹម​ សំណាង​ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំទាំងពីរ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១​ បាននាំយកសម្ភារៈប្រើប្រាស់និងគ្រឿងបរិភោគប្រគល់ជូនថ្នាក់ដឹកនាំឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង ដើម្បីទុកចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក។

សម្ភារៈនិងគ្រឿងបរិភោគដែលបានប្រគល់ជូនរួមមាន មី​ចំនួន១០កេស ​ទឹកស៊ីអ៊ីវចំនួន៥យួរ ​ទឹកត្រីចំនួន៥យួរ អាល់កុលចំនួន២កាន​ ម៉ាស់ចំនួន១២ដុំ រួមទាំងសាប៊ូដុំចំនួន១កេសផងដែរ​ ៕

ជាចុងក្រោយឯកឧត្តម ដន វ៉ាន់ឌី ក៏បានផ្តាំផ្ញើរសួរសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមរយ:ថ្នាក់ដឹកនាំឃុំព្រែកសំបួរ ពិសេសសូមអោយអាជ្ញាធរមូលដ្ឋានជួយផ្សព្វផ្សាយអប់ណែនាំទៅកាន់ប្រជាពលរដ្ឋអោយការពារខ្លួនពីជម្ងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

Turbo tech solutions
HQP