ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២៣ និង៣០នាទី សមត្ថកិច្ចប៉ុស្តិ៍ព្រែកថ្មី ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
មន្រ្តីនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ លី គង្គា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។ ២-ឈ្មោះទូច ឆ្លាត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
វត្ថុតាងដកហូតរួមមាន ក្រាមពណ៍សថ្លា (សង្ស័យគ្រឿងញៀន) ចំនួន ០៩កញ្ចប់ថង់តូច ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី ៕

