ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការដាក់ចេញនូវវិធានការអនុគ្រោះដំណាក់កាលទី៣ ដើម្បីចូលរួមគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈម និងសម្រាលបន្ទុកប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។
យោងតាមសេចក្ដីជូនដំណឹង ដែលទទួលបាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថា កន្លងមកធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការអនុគ្រោះជាបន្តបន្ទាប់ ដើម្បីចូលរួមគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈម និងសម្រាលបន្ទុកប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ធនាគារជាតិនៃកម្ពុជា បានសម្រេចបន្តវិធានការអនុគ្រោះដំណាក់កាលទី៣ ដូចជា៖
