រដ្ឋបាលខេត្តព្រះសីហនុ បន្ដផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល១៤ថ្ងៃបន្ថែមទៀត

309

ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញសេចក្ដីណែនាំស្ដីពី ការបន្ដផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល១៤ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងភូមិសាស្ដ្រខេត្តព្រះសីហនុ។

ក្នុងសេចក្ដីណែនាំ ដែលទទួលបាននៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ លោក គួច ចំរើន បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្នុងខេត្តព្រះសីហនុ នៅមិនទាន់ទប់ស្កាត់បានទាំងស្រុងនៅឡើយទេ ហើយកំពុងមានការឆ្លងរាលដាលជាបន្ដបន្ទាប់ទៀត ដូច្នេះការបន្ដផ្អាកលក់គ្រឿងស្រវឹងនេះ ដើម្បីធានាការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្ដាប់ធ្នាប់សង្គម។

រដ្ឋបាលខេត្តព្រះសីហនុ សូមណែនាំដូចខាងក្រោម៖

Turbo tech solutions
HQP