សៀមរាប៖ នាថ្ងៃទី២៧ ខែឧសភា រដ្ឋបាលខេត្តសៀមរាប បានបន្តរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤នាក់បន្ថែមទៀត។ ក្នុងនោះ៣នាក់ ជាប់ពាក់ព័ន្ធនឹងអាជីវករលក់កាហ្វេនៅផ្សារសាមគ្គី។
សូមបញ្ជាក់ថា មកថ្ងៃនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០៧នាក់ បានព្យាបាលជាសះស្បើយចំនួន៥៧នាក់ ស្លាប់២នាក់ និង៤៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប ដែលទើបទទួលបាន អ្នកវិជ្ជមានថ្មីចំនួន៤នាក់នោះរួមមាន៖


