ចាប់​ខ្លួនជនសង្ស័យ​ ០៣​នាក់​ និង​ដកហូត​គ្រឿងញៀន​​ចំនួន​០១​កញ្ចប់​ធំ

278

កំពង់ស្ពឺ​៖​ អនុវត្ត​តាម​បញ្ជា​ ឯកឧត្តម​ នាយ​ឧត្ដម​សេនិយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ ឯកឧត្តម​ នាយ​ឧត្ដម​សេនិយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ របស់​ ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណៈ​ នាយក​មន្ទីរ​ប្រឆាំង​ បទល្មើស​គ្រឿងញៀន​ ។​

​នៅ​ថ្ងៃ​ទី​២៧​ ខែ​០៥​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១០​និង​២៥​នាទី​ កម្លាំង​ជំនាញ​(​ក​៥)​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ដឹកនាំ​ដោយ​លោក​ ឧត្តមសេនីយ៍ទោ​ សាន​ សុ​ទ្ធី​ នាយករង​ និង​លោក​វរសេនីយ៍ឯក​ ជាវ​ វ​ណ្ណា​ នាយការិយាល័យ​(​ក​៥)​ ចូលរួម​សហការ​ជាមួយ​កម្លាំង​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ ព្រមទាំង​មានកា​សម្របសម្រួល​ពី​លោក​ ខៃ​ សុ​ភ័​ស្ត​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ បាន​ស្រាវជ្រាវ​ និង​ឈាន​ទៅ​បង្ក្រាប​ជួញដូរ​គ្រឿងញៀន​ នៅ​ចំណុច​ស្ថានីយ៍​ប្រេង​ PTT​ បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ស្ថិត​ក្នុងភូមិ​រលាំង​សង្កែ​ ឃុំ​សុ​ព័រ​ទេព​ ក្រុង​ច្បារមន​ ខេត្ត​កំពង់​ស្ពី​ ។​

​លទ្ធផល​នៃ​ប្រតិបត្តិការ​ខាងលើ​ កម្លាំង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យចំនួន​ ០៣​នាក់​ ៖

១-​ឈ្មោះ​ ភុំ​ បេន​ ភេទ​ប្រុស​ អាយុ​ ៣៩​ឆ្នាំ​ ជនជាតិ​ ខ្មែរ​។​

២-​ឈ្មោះ​ ភុំ​ សំបូរ​ ភេទ​ប្រុស​ អាយុ​ ៣៥​ឆ្នាំ​ ជនជាតិ​ ខ្មែរ​។​

៣-​ឈ្មោះ​ អាន​ ចិ​ត្រា​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​ ជនជាតិ​ ខ្មែរ​។​

​វត្ថុ​តាង​ចាប់​យក​មាន​ម្សៅ​ស​សង្ស័យ​មេ​តំ​ហ្វេ​តា​មីន​ (ICE)​ចំនួន​០១​កញ្ចប់​ធំ​ ស្មើ​ទម្ងន់​ ៩៨៨,២៧​ក្រាម​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ និង​វត្ថុ​តាង​ខាងលើ​ បាន​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ តាម​នីតិ​វី​ធី​ ៕

Turbo tech solutions
HQP