ខេត្តពោធិ៍សាត់ រកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ០១នាក់ មកពីមណ្ឌលគិរី

205

ពោធិ៍សាត់៖ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន០១នាក់បន្ថែមទៀត (ស្រី០០នាក់) មកពីខេត្តមណ្ឌលគិរី។

គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន១១៤នាក់ (ស្រី៥៥នាក់) ក្នុងនោះជាសះស្បើយ ចំនួន៥៥ករណី (ស្រី២៩នាក់) មរណៈភាព ចំនួន០១នាក់ (ស្រី០១នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៥៨ករណី (ស្រី២៥នាក់)។

គួរបញ្ជាក់ថា ករណីវិជ្ជមានថ្មីខាងលើ គឺជាករណីនាំចូល មិនមែនជាករណីផ្ទុះក្នុងសហគមន៍ទេ៕

Turbo tech solutions
HQP