អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានប្រកាសដំណឹងស្វែងរកបុគ្គលសង្ស័យកើតកូវីដ១៩​ ហើយបានរកគេចខ្លួនបាត់

189

ភ្នំពេញ៖ បុគ្គល ឈ្មោះ យ៉ន យោគ បានរត់គេចខ្លួន នៅពេលអាជ្ញាធរតម្រូវឲ្យទៅយកសំណាក នៅវិទ្យាល័យបាក់ទូក កាលពីថ្ងៃទី ២៨ ខែឧសភា ​ឆ្នាំ២០២១ ក្រោយពីអ្នករស់នៅក្នុងបន្ទប់ជាមួយគ្នា ២ នាក់ បានធ្វើតេស្ដរកឃើញ​វិជ្ជមានមេរោគ​កូវីដ-១៩ ជាបន្តបន្ទាប់។

ប្រសិនបើសាម៉ីខ្លួន បានឃើញព័ត៌មាននេះ សូមចូលខ្លួនមកធ្វើតេស្ដ ​ហើយទទួលការព្យាបាល និងកុំចម្លងដល់អ្នកដទៃ!ប្រសិនបើប្រជាពលរដ្ឋ បានឃើញបុគ្គលរូបនេះ សូមចូលរួមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋានរបស់ខ្លួន។ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩

Turbo tech solutions
HQP