តាកែវ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចស្តីពីការផ្អាកបណ្តោះអាសន្ននូវអាជីវកម្ម ការលក់ដូរនៅផ្សារសែវ៉ា ស្ថិតក្នុងភូមិសៃវ៉ា ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ដោយរដ្ឋបាលខេត្ត ត្រូវបានផ្អាកបណ្ដោះអាសន្ននូវអាជីវកម្ម ការលក់ដូរទាំងអស់នៅក្នុងផ្សារសៃវ៉ា ដែលជាតំបន់មានអ្នកវិជ្ជមានកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចាប់ពីម៉ោង ១៤៖០០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។
សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ រដ្ឋបាលខេត្តតាកែវ ដូចខាងក្រោម៖


