សមត្ថកិច្ចជាច្រើននាក់បើកកិច្ចប្រតិបត្តិការរួមគ្នាបង្ក្រាបបណ្តាញក្រុមឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែនខុសច្បាប់ រឹបអូសគ្រឿងញៀននិងសារធាតុគីមីផ្សំជាង១០៤គ.ក្រ និងកាំភ្លើងខ្លី២ដើម

196

កណ្តាល : កាលពីថ្ងៃទី២៨-២៩-៣០ ខែឧសភា ឆ្នាំ២០២១ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងដែន (ក១០) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ព្រមទាំងមានការចូលរួមពីកម្លាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពី លោក សេង រិទ្ធី ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តកណ្តាល និងលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស៊ើបអង្កេត-ស្រាវជ្រាវ ឈានដល់ការបង្ក្រាបករណី កែច្នៃ រក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន សរុបចំនួន៦គោលដៅនៅរាជធានីភ្នំពេញ ឃាត់ខ្លួនបណ្តាញឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែនខុសច្បាប់ សរុបចំនួន៦នាក់ (ជនជាតិចិន៥នាក់ និងវៀតណាម១នាក់) ។ប្រតិបត្តិការណ៍ក្តៅគគុគនេះសមត្ថកិច្ចបានរកឃើញចវត្ថុតាងរួមមាន ៖១-សារធាតុញៀន សរុបទម្ងន់ ៩៤៧៩៣,៨៤ក្រាម (៩៤គីឡូក្រាម និង ៧៩៣,៨៤ក្រាម)២-ល្បាយគីមីផ្សំ P2P និង MAPA សរុបទម្ងន់ ១០៥១៩,៨៨ ក្រាម (១០គីឡូ និង ៥១៩,៨៨ក្រាម)៣-កាំភ្លើងខ្លី ចំនួន០២ដើម៤-កាំភ្លើងខ្លីកែច្នៃ ពណ៌ស ចំនួន០២ដើម៥-រថយន្ត ចំនួន០៣គ្រឿង៦-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០៥គ្រឿង៧-ទូរស័ព្ទចំនួន ១២គ្រឿង៨-ឧបករណ៍កែច្នៃគ្រឿងញៀន និងសម្ភារៈពាក់ព័ន្ធមួយចំនួនធំ។បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល កាលពីសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១៕

Turbo tech solutions
HQP