ប្លែក!កាប់សម្លាប់ជនរងគ្រោះរួចដឹកសង្សាជនរងគ្រោះរត់គេចខ្លួនបាត់ នៅខណ្ឌមានជ័យ

209

ភ្នំពេញ ៖ យុវជនម្នាក់កំពុងដឹកនារីជាសង្សាសុខៗស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងកាប់នឹងកាំបិតប៉័ងតោបណ្តាលអោយស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចមុខការដ្ឋានដឹកខ្សាច់មួយកន្លែង តាមផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ក្រោយដឹងថាជនរងគ្រោះបានស្លាប់ យុវជនទាំង២នាក់ជាជនដៃដល់បានដឹកដៃនារីជាសង្សារបស់ជនរងគ្រោះឡើងជិះម៉ូតូជាមួយគ្នារត់គេចខ្លួន ធ្វើអោយមជ្ឈដ្ឋានទូទៅដាក់ការសង្ស័យថាជាករណីស្នេហាត្រីកោណ ។

ជនរងគ្រោះមានឈ្មោះ កៀម សុខឃឿន ជាជនជាតិវៀតណាម អាយុ២១ឆ្នាំ មានមុខរបរជាងមាស បច្ចុប្បន្នស្នាក់ជាមួយម្តាយឪពុកក្នុងភូមិ សាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានធ្វើកោសល្យវិច្ច័យពិនិត្យសាកសពរួចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

Turbo tech solutions
HQP