ខេត្តព្រៃវែង បង្ហាញអត្តសញ្ញានណអ្នកជំងឺកូវីដ១៩ ចំនួន ៤៥នាក់ថ្មីបន្ថែមទៀត

160

ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤៥នាក់ថ្មីបន្ថែមទៀត ដែលរកឃើញថ្ងៃទី២ ខែមិថុនា ម្សិលមិញតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៦ និងមកពីខេត្តកណ្តាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលទទួលបាននៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង ៤៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)៕

Turbo tech solutions
HQP