ប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់នៅចិញ្ចើមផ្លូវ

316

កណ្តាល៖ប្រទះឃើញសាកសពបុរសអនាថាម្នាក់បានដេកស្លាប់នៅចញ្ចើមផ្លូវជាតិលេខ៤ ក្នុងចំណុចភូមិពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីវេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថាសាកសពខាងលើជាបុរសអនាថាដែលគ្មានអ្នកណាអាចបញ្ជាក់ពីអត្តសញ្ញាណបានឡើយ មានអាយុប្រហែល៤២ឆ្នាំ សម្បុរខ្មៅ សក់រួញ កំពស់ប្រហែល១.៦៥ម ហើយមូលហេតុនៃការស្លាប់គឺបណ្តាលមកពីខ្យល់គ ។

ក្រោយពិនិត្យ និងកោសល្យវិច្ច័យរួចសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនអជ្ញាធរមូលដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី ។

Turbo tech solutions
HQP