នាវាដឹកទំនិញផ្ទុកដោយសារធាតុគីមីមួយគ្រឿង បានលិចនៅឆ្នេរសមុទ្រនៃប្រទេសស្រីលង្កា ដែលបង្កឱ្យមានការភ័យខ្លាចពីគ្រោះមហន្តរាយប៉ះពាល់ដល់បរិស្ថាន

675

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ។ នាវានោះមានឈ្មោះថា X-Press Pearl ដែលជានាវារបស់ប្រទេសសិង្ហបុរី ហើយវាបានឆាបឆេះអស់រយៈពេលជិត ២ សប្តាហ៍មកហើយ មុនពេលដែលអគ្គិភ័យបានរលត់ទៅវិញនៅសប្តាហ៍នេះ។ ចំណែកឯប្រេងរាប់រយតោនពីធុងឥន្ធនៈរបស់នាវា ក៏ត្រូវបានគេសង្ស័យថាអាចធ្លាយចូលសមុទ្រ ដែលវានឹងបំផ្លាញជីវិតសមុទ្រនៅក្បែរនោះ។

កងទ័ពជើងទឹកប្រទេសស្រីលង្កា និងប្រទេសឥណ្ឌា បានធ្វើការរួមគ្នាយ៉ាងយកចិត្តទុកដាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្នុងគោលបំណងដើម្បីពន្លត់ភ្លើង និងរារាំងនាវាមិនឱ្យបែកធ្លាយ និងលិចចូលសមុទ្រ។ ប៉ុន្តែទោះជាយ៉ាងណាដោយសារសមុទ្រមានរលកធំៗ និងខ្យល់មូសុង វាបានរារាំងប្រតិបត្តិការរបស់កងទ័ព មិនអាចធ្វើការបានទាន់ពេលវេលានោះទេ។ ឥឡូវនេះអាជ្ញាធររបស់ប្រទេសស្រីលង្កា ក៏បានហាមឃាត់មិនឱ្យមានការនេសាទនៅតំបន់ Negombo Lagoon ដែលនៅជិតនោះផងដែរ។

មន្ត្រីស្រីលង្កាជឿជាក់ថា អគ្គិភ័យនេះបណ្តាលមកពីការលេចធ្លាយអាស៊ីតនីទ្រីក តាំងតែពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ហើយម្ចាស់នាវាបានបញ្ជាក់ថា នាវិកបានដឹងអំពីការលេចធ្លាយនេះ ប៉ុន្តែនាវារបស់ពួកគេត្រូវបានបដិសេធមិនឱ្យចូលចត ដោយប្រទេសកាតា និងប្រទេសឥណ្ឌា ហើយនៅទីបំផុតពួកគេបានបើកតាមប្រទេសស្រីលង្កា ទើបក្រោយមកនាវាបានបង្កទៅជាអគ្គិភ័យនៅទីនោះ។ បញ្ហានេះក៏បានធ្វើឱ្យមានកំហឹងជាសារធារណៈផងដែរ នៅពេលដែលទាំងប្រទេសកាតា និងឥណ្ឌា បានបដិសេធមិនឱ្យនាវាចូលតាមច្រករបស់ពួកគេ ប៉ុន្តែស្រីលង្ការបែរជាអនុញ្ញាតទៅវិញ៕

Turbo tech solutions
HQP