ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានប្រគល់ រថយន្តគិលានសង្គ្រោះចំនួន៣០គ្រឿង ដល់ក្រសួងសុខាភិបាលកម្ពុជា

208

ភ្នំពេញ៖ ពិធីប្រគល់ទទួលរថយន្តគិលានសង្គ្រោះ ចំនួន៣០គឿងដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅលើ សកលលោក រដ្ឋាភិបាលជប៉ុនបានសម្រេចផ្ដល់រថយន្តគិលានសង្គ្រោះចំនួន៣០គ្រឿងបន្ថែមទៀតជូនដល់ ព្រះរាជាណាចក្រកម្ពុជា។ ពិធីប្រគល់ទទួលត្រូវបានប្រារព្ធឡើងនៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ នៅឃ្លាំង ឱសថ កណ្ដាលនៃក្រសួងសុខាភិបាល ក្រោមវត្តមាន របស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិង ឯកឧត្តមមិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ជំនួយនេះគឺផ្នែកលើវិធានការណ៍កិច្ចសហប្រតិបត្តិការដែលបានដាក់ចេញជាមួយបណ្តាប្រទេស អាស៊ានដែលត្រូវបានប្រកាសដោយលោក អតីតនាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន បូកបីពិសេសកាលពីខែមេសាឆ្នាំមុន។គំនិតផ្ដួចផ្តើមនេះគឺជាផ្នែកមួយនៃការងារជាច្រើនរបស់រដ្ឋាភិបាល ជប៉ុនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូរីដ១៩ លើកម្រិតសកល។ រហូតមកដល់ពេលនេះ ឆ្លើយតបនឹងការ ស្នើរសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ជប៉ុនបានផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្ត្រដូចជារថយន្តគិលានសង្រ្គោះ ឧបករណ៍ត្រួតពិនិត្យ កាំ រស្មីអ៉ិច ឧបករណ៍ធ្វើរោគវិនិច្ឆ័យអ៊ុលត្រាសោន ឧបករណ៍ផលិតអុកស៊ីសែន និងគ្រែសង្គ្រោះបន្ទាន់ជូនដល់កម្ពុជា។ ប្រទេសជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់នូវឧបករណ៍ និង សម្ភារៈចាំបាច់ផ្សេងទៀត។ យើងសង្ឃឹមថាការផ្គត់ផ្ចងទាំងនេះនឹងអាចជួយដល់ភាគីពាក់ព័ន្ធផ្នែកសុខាភិបាល នៅកម្ពុជាដែលកំពុងខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩។

Turbo tech solutions
HQP