ទៅឃ្វាលគោស្រាប់តែត្រូវ​រន្ទះបាញ់​បណ្តាល​ឲ្យ​ស្លាប់​

219

​កំពង់ឆ្នាំង​ ៖​ ក្មេងប្រុសខណៈពេលកំពុងមើលគោកណ្តាលវាលស្រែពេលមេឃកំពុងភ្លៀងស្រាប់តែត្រូវរន្ទះបាញ់ស្លាប់ នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី​៥​ ខែមិថុនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៥​និង​៣០​នាទី​ ​ ភូមិ​ឈើ​ត្រាច​ ឃុំ​គោក​បន្ទាយ​ ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​។​

​​ ក្មេងប្រុសរងគ្រោះមានឈ្មោះ​ ដូ​ត​ សុ​រី​ អាយុ​៨​ឆ្នាំ​ មានទីលំនៅស្នាក់នៅ​ក្នុងភូមិ​សាស្ត្រ​ ភូមិ​ឈើ​ត្រាច​ ឃុំ​គោក​បន្ទាយ​ ស្រុក​រលាប្អៀរ​ បានស្លាប់នៅ​ពេល​ដើរ​លើ​ភ្លឺស្រែ​មេឃងងឹត​រក​ភ្លៀង​ក៏​ត្រូវ​រន្ទះបាញ់​បណ្តាល​ឲ្យ​ស្លាប់​តែ​ម្តង​។​

​ឆ្លង​តាម​ការ​ធ្វើ​កោសល្យវិច័យ​របស់​កម្លាំង​នគរបាល​ជំនាញ​បច្ចេកទេស​ គ្រូពេទ្យ​ អាជ្ញាធរ​ និង​ក្រុម​គ្រួសារ​ បាន​បញ្ជាក់​ថា​កុ​ម៉ា​រា​ឈ្មោះ​ ដូ​ត​ សុ​រី​ម​ ពិតជា​ស្លាប់​ដោយ​គ្រោះថ្នាក់​ធម្មជាតិ​រន្ទះបាញ់​ពិតប្រាកដ​មែន​ ៕

Turbo tech solutions
HQP