ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៣១នាក់ ខណៈជាសះស្បើយ ១០៦៩នាក់

195

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៣១នាក់ ខណៈអ្នកជំងឺចំនួន១០៦៩នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៤,២៤៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ២៧,១៤៧នាក់ និងស្លាប់សរុបចំនួន ២៦៣នាក់៕

Turbo tech solutions
HQP