គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ នៅ​ស្រុក​បុ​ទុម​សាគរ​

213

​កោះកុង​ ៖​បុរសម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ថ្ម​ស​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ និង​រថយន្ត​ នៅ​ថ្ងៃ​ទី​០៥​ ខែមិថុនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៩​និង​៣០​នាទី​ ស្ថិតលើ​ផ្លូវ​ក្រួស​ក្រហម​ ស្ថិត​ក្នុងភូមិ​ថ្ម​ស​ ឃុំ​ថ្ម​ស​ ស្រុក​បូ​ទុម​សាគរ​ ខេត្តកោះកុង​។​

​ជន​រង​គ្រោះ​ឈ្មោះ​ ភឿន​ យៀ​ត​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ ស្រែ​ត្រាវ​ ឃុំ​ថ្ម​ស​ ស្រុក​បុទុម​សាគរ​ ខេត្តកោះកុង​ (​ស្លាប់​ ពេល​បញ្ជូន​ដល់​មណ្ឌល​សុខភាព​ថ្ម​ស​)​ ។​

​សេចក្តីរាយការណ៍​បន្ត​ថា​ មុន​ពេល​កើតហេតុ​ ភាគី​ម៉ូតូ​ម៉ា​កវី​វ៉ា​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ បាន​ប៉ះទង្គិច​ជាមួយ​រថយន្ត​០១​គ្រឿង​ (​មិន​ស្គាល់​អត្តសញ្ញាណ​)​ ក្នុង​ទិស​ដៅ​ផ្ទុយ​​គ្នា​ ក្រោយ​កើតហេតុ​បាន​បើករថយន្ត​រត់គេច​ខ្លួន​បាត់​។​

​បច្ចុប្បន្ន​ ម៉ូតូ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ថ្ម​ស​ ៕

Turbo tech solutions
HQP