ឃាត់ខ្លួននារីចំនួន​ ០៤នាក់ ពីករណីលេងល្បែងស៊ីសងខុសច្បាប់(លេងបៀរសុីគូថៃភ្នាល់ដាក់ប្រាក់)

391

កំពង់ចាម៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៣០នាទី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិស្រាល សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណីរារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀរសុីគូថៃភ្នាល់ដាក់ប្រាក់) ស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះ ហេង ស្រីអូន ក្នុងបុរីវឌ្ឍនៈ ស្ថិតក្នុងភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។      

ជាលទ្ធផល សមត្ថកិច្ចបានបង្រ្កាបចាប់ឃាត់ខ្លួនមុខសញ្ញាចំនួន ០៤នាក់ ១-ឈ្មោះ ខេង ស្រីអូន ភេទស្រី អាយុ៤៦ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ២-ឈ្មោះ សេង ហួយ ភេទស្រី អាយុ៦០ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ៣-ឈ្មោះ យូ សុធា ភេទស្រី អាយុ៤៨ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ៤-ឈ្មោះ គឹម យីម ភេទស្រី អាយុ៣៦ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ចំណែកឯវត្ថុតាងដកហូតរួមមាន ៖ -បៀរលីឡុង ០១ហ៊ូ ៥២សន្លឹក-កម្រាលក្រាលលេងបៀរ០១-តុមូលដែក០១-កៅអីចំនួន០៤-ទូរស័ព្ទដៃចំនួន ០១គ្រឿង-ប្រាក់រៀលចំនួន ២៦០,០០០រៀល (ម្ភៃប្រាំមួយម៉ុឺនរៀល) -ប្រាក់ដុល្លាចំនួន ៦២០$ (ប្រាំមួយរយម្ភៃដុល្លាអាមេរិក) ។

បច្ចុប្បន្នជនសង្ស័យចំនួន០៤នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងក៏សាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕

Turbo tech solutions
HQP