អាជ្ញាធរខេត្តតាកែវ បានចេញសេចក្តីប្រកាសព័ត៌មាន ករណីស្ត្រីម្នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅស្រុកត្រាំកក់

299

តាកែវ៖ អាជ្ញាធរខេត្តតាកែវ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ករណីស្លាប់ស្ត្រីជនជាតិខ្មែរម្នាក់ អាយុ៥៤ឆ្នាំ ដោយសារជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលទទួលបាន។

រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា ស្រ្តីជនជាតិខ្មែរម្នាក់ឈ្មោះ ហេង ណាវី អាយុ៥៤ឆ្នាំ មានអាសយដ្ឋាន នៅភូមិជ្រៃត្នោត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ អ្នកជំងឺខាងលើបានចូលមកដល់មន្ទីរពេទ្យបង្អែកខេត្តតាកែវ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១វេលាម៉ោង ១២៖១០នាទីថ្ងៃត្រង់ ក្នុងស្ថានភាពហត់ ឈឺក្បាល អស់កម្លាំង រួមទាំងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ។

រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់ថា ដោយស្ថានភាពអ្នកជំងឺមានការវិវត្តកាន់តែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ តាមលក្ខណៈបច្ចេកទេសបន្ទាន់ និងគ្រប់មធ្យោបាយ ក៏នៅតែមិនអាចសង្គ្រោះអ្នកជំងឺបានគាត់ក៏ស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០១៖១៣នាទីរំលងអាធ្រាត។

រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីជនជាតិខ្មែរ អាយុ៥៤ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកស្ងួតទាំងសង្ខាង ដោយសារវីរុសកូវីដ១៩ លើអ្នកជំងឺទឹកនោមផ្អែមប្រចាំកាយ»

Turbo tech solutions
HQP