លោកអភិបាលខណ្ឌពោធិ៍សែនជ័យ ធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩

302

(ភ្នំពេញ)៖ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ត្រូវបានមន្រ្តីសុខាភិបាល រកឃើញវិជ្ជមានជំងឺកូវីដ១៩ និងកំពុងសម្រាកព្យាបាលនៅផ្ទះរបស់លោក។ នេះបើតាមយោងទៅតាមការចេញផ្សាយរបស់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ។

នៅក្នុងបណ្តាញព័ត៌មាន Fresh News ដកស្រង់សម្តីរបស់មន្ត្រីខណ្ឌពោធិ៍សែនជ័យបានបញ្ជាក់ថា លោក ហែម ដារិទ្ធ ត្រូវបានមន្ត្រីសុខាភិបាលរកឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ ប៉ុន្តែស្ថានភាពសុខភាពរបស់លោក គឺមិនមែនអ្វីធ្ងន់ធ្ងរនោះទេ បច្ចុប្បន្ននេះ លោកកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះរបស់លោក។

ការរកឃើញវិជ្ជមានជំងឺកូវីដ១៩លើលោក ហែម ដារិទ្ធ នេះ មិនទាន់អាចបញ្ជាក់ថា លោកឆ្លងតាមរយៈបុគ្គលណាមួយនោះទេ តែកន្លងមកលោកតែងតែដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមមូលដ្ឋានរបស់លោកជារៀងរាល់ថ្ងៃ។

យ៉ាងណាក៏ដោយ សម្រាប់ក្រុមគ្រួសាររបស់លោកទំាំងមូលដែលរស់នៅជាមួយ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីមួយចំនួនទៀតដែលធ្លាប់បានធ្វើការ និងទាក់ទងលោកនោះ មិនមានវិជ្ជមានកូវីដនោះឡើយ ក្រោយធ្វើតេស្តរួចមក៕

Turbo tech solutions
HQP