ខេត្តព្រៃវែង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៩នាក់បន្ថែមទៀត

201

ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្តីជូនដំណឹង ស្តីពីការរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៩នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ នៅមូលដ្ឋានក្នុងស្រុកចំនួន៧ និងមកពីខេត្តកណ្ដាលចំនួន១នាក់។

បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង១៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ ដោយផ្ទាល់ឬប្រយោលជាមួយ បុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក៕

អ្នកវិជ្ជមានកូវីដ១៩ ថ្មីទាំង១៩នាក់រួមមានដូចខាងក្រោម៖

Turbo tech solutions
HQP