(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចលើកចោលការអនុវត្តការបោះឆ្នោតសាកល្បង ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២១ ដែលគ្រោងធ្វើឡើង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ។
ការសម្រេចលុបចោលនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានប្រតិកម្ម និងសំណើផ្លូវការពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីលុបចោលការបោះឆ្នោតសាកល្បងនេះ ដោយចាត់ទុកថា ជាសកម្មភាពដែលមិនចាំបាច់ ខណៈដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលពេលនេះកំពុងមានអ្នកឆ្លង និងស្លាប់រាប់រយនាក់នៅឡើយ។

