ជនសង្ស័យប្រុសស្រី ០២នាក់ ត្រូវសមត្ថកិច្ចនគរបាលស្រុកក្រគរចាប់ឃាត់ខ្លួនពីបទ រក្សាទុក ជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់

228

ពោធិ៍សាត់៖ ជនសង្ស័យ០២នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ពោធិ៍ សហការជាមួយកម្លាំងនគរបាលជំនាញគ្រឿងញៀនស្រុកក្រគរ បានចុះបង្រ្កាបនិងចាប់ឃាត់ខ្លួន ពីបទរក្សាទុក ជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់ចំនួន០២ករណី នៅកន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២១ នៅក្នុងភូមិមាត់ព្រៃនិងភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាល បានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុក ជួញដូរនិងប្រើប្រាស់សារធាតុញៀនទាំង០២ករណី ៖

ករណីទី១ នៅចំណុចផ្ទះជនសង្ស័យឈ្មោះឡេង លីហួរ ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ។ ក្នុងការបង្រ្កាបនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ក្នុងនោះសមត្ថកិច្ចបានដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យសារធាតុញៀន០៣កញ្ចប់ទម្ងន់(២.៥៧ក្រាម),ដាវកែឆ្នៃ០២ដើម,ឧបករណ៍ជក់០១កំប្លេរ,កូនថង់រំលែកថ្នាំមួយចំនួន,ទូរស័ព្ទដៃមួយគ្រឿង,ជញ្ជីងអេឡិចត្រូនិច០១គ្រឿង។

ករណីទី២ នៅចំណុចផ្ទះជនសង្ស័យឈ្មោះនៅ ខៃ ភេទប្រុស អាយុ២៣ឆ្នាំរសនៅភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរដោយបានឃាត់ខ្លូនជនសង្ស័យចំនួន០១នាក់។ និងដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌ស០២កញ្ចប់ទម្ងន់១.៥៨ក្រាម,ថង់ប្លាស្ទិករំលែកថ្នាំមួយចំនួន,កូនកាំបិត០២ដើម។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ និងវត្ថុតាងខាងលើត្រូវបានកម្លាំងនគរបាលបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបំពេញបែបបទតាមនីតិវិធី៕

Turbo tech solutions
HQP