គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​បណ្តាល​ឲ្យបុរស​ម្នាក់​ស្លាប់​ នៅ​ក្រុង​ច្បារមន

213

​កំពង់ស្ពឺ​៖​ បុរស​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​រថយន្ត​និង​ម៉ូតូ​ ខណៈ​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ ។​

​ករណី​នេះ​កើតឡើង​នៅ​ថ្ងៃ​សុក្រ​២​កើត​ខែ​បឋមាសាឍ​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ព​.​ស​.២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​២៤​និង​០០​នាទី​ នៅ​លើ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៣-៤៤​ ត្រង់​ចំណុច​ភូមិ​រលាំង​សង្កែ​ សង្កាត់​សុ​ព័រ​ទេព​ ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ប្រភេទ​កុងតឺន័រ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3C-​ 7737​ សណ្តោង​រ៉ឺ​ម៉ក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 4A-​ 0038​ ។​

​សមត្ថកិច្ច​បន្ត​ថា​ មុន​ពេល​កើតហេតុ​បាន​ធ្វើ​ដំណើរ​ ពី​កើត​ទៅ​លិច​ លុះ​ពេល​បើក​មក​ដល់​ចំណុច​ខាងលើ​ បាន​ទៅ​បុក​ម៉ូតូ​ម៉ាក​ហុងដា​គុប​មូល​ ពាក់​ស្លាក​លេខ​ភ​-០245​ ភព​1​ កំពុង​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត​ បើកបរ​ឈ្មោះ​ ទូច​ សុភាព​ ភេទ​ប្រុស​ អាយុ​ ៤១​ឆ្នាំ​ រស់នៅ​ភូមិ​ចំបក់​ ឃុំ​វ​ល្លិ៍​ស​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ ។​ ចំណែក​អ្នកបើកបរ​រថយន្ត​ បន្ទាប់​ពី​កើតហេតុ​ភ្លាមៗ​ បាន​រត់គេច​ខ្លួន​បាត់​ ។​

​ករណី​នេះ​ សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​វាស់វែង​ នាំ​យក​មធ្យោបាយ​ទាំង​២​គ្រឿង​មក​រក្សា​ទុក​បណ្តោះអាសន្ន​ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ ។​ រីឯ​សាកសព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​ បុណ្យ​បាន​ប្រពៃណី​ ៕

Turbo tech solutions
HQP