ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៤៦៨នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៦៣៦នាក់ និងមានអ្នកបាត់បង់ជីវិត១៥នាក់។
គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៣៨,៤២៧នាក់, ករណីជាសះស្បើយសរុប ៣១,៨៥៨នាក់ និងស្លាប់សរុប ៣៣៥នាក់៕

Sponsor
អត្ថបទទាក់ទង