ប្រទេសឥណ្ឌារាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន ៨៤,៣៣២ ករណី និងស្លាប់បន្ថែម ៤,០០០ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

193

ឥណ្ឌា៖ យោងតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពដោយក្រសួងសុខាភិបាលឥណ្ឌា បានរាយការណ៍ថា ខ្លួនបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ៨៤,៣៣២ ករណី សម្រាប់ថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ ដែលជាចំនួនទាបបំផុតក្នុងរយៈពេល ៧០ថ្ងៃកន្លងមក និងរយៈពេល ៥ ថ្ងៃជាប់ៗគ្នា ដែលប្រទេសនេះមានករណីក្រោម ១០០,០០០ ករណី។ តួលេខឆ្លងថ្ងៃនេះនាំឱ្យចំនួនករណីជំងឺ COVID-19 សរុបរបស់ប្រទេសឥណ្ឌា កើនឡើងដល់ ២៩,៣៥៩,១៥៥ ករណី។

ទោះយ៉ាងណាការស្លាប់ដោយសារ COVID-19 នៅតែមានការកើនឡើង ជាមួយនឹងការស្លាប់ចំនួន ៤,០០២ នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣៦៧,០៨១ ករណី។ ទន្ទឹមនឹងនេះករណីសកម្មក៏បានធ្លាក់ចុះផងដែរ ដោយថយចុះចំនួន ៤០,៩៨១ ករណី នៅសល់ ១,០៨០,៦៩០ ករណី។ អត្រាជាសះស្បើយបានកើនដល់ ៩៥.០៧% ដោយអ្នកជំងឺចំនួន ១២១,៣១១ នាក់ ត្រូវបានរំសាយចេញកាលពីម្សិលមិញ ដែលនាំឱ្យចំនួនអ្នកដែលបានជាសះស្បើយឡើងវិញកើនដល់ទៅ ២៧,៩១១,៣៨៤ នាក់៕

Turbo tech solutions
HQP