ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ពីថ្ងៃទី១៦ ដល់ ២២ ខែមិថុនា

241

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ ២២ ខែមិថុនា ឆ្នាំ២០២១។

ក្រសួងធនធានទឹកបានបញ្ជាក់ថា នាសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរគួរបផ្សំ និងប្រព័ន្ធសម្ពោធទាប នូវភាគខាងលើថ្វីត្បិតតែបាត់ក្នុងមួយរយៈពេល តែនឹងក៏កើតឡើងវិញ។

ស្ថានភាពបែបនេះ ធ្វើឲ្យកម្ពុជា នឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅបង្គួរតាមតំបន់។ ជាមួយគ្នានេះ អាចនឹងមានខ្យល់ភ្លៀង ផ្គរ រន្ទះ គួបផ្សំនឹងរលកសមុទ្រមធ្យម៕

Turbo tech solutions
HQP