ឃ្លាំង​ស្តុក​ទំនិញ​របស់​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុ​ង​ក្លឿ​ប្រ​ទេស​ថៃ​ ត្រូវ​បាន​អគ្គីភ័យលេបត្របាក់​ទាំងស្រុង​

222

​ប្រទេស​ថៃ​៖​ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ថៃ​ថា​ ឃ្លាំង​ស្តុក​ទំនិញ​របស់​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុ​ង​ក្លឿ​ប្រ​ទេស​ថៃ​ ត្រូវ​បាន​អគ្គី​ស​ភ័យ​ឆាបឆេះ​ទាំងស្រុង​ នៅ​វេលា​ម៉ោង​ ០៩​យប់​នាទី​ ថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០២១​ ដែល​ស្ថិត​នៅ​ទល់មុខ​ផ្សារ​Big-C​ ស្ថិត​ក្នុងភូមិ​ដង​ងូ​ ឃុំ​ប៉ា​រ៉ៃ​ ស្រុក​អរញ្ញ​ ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​។​

​ប្រភព​ពី​សមត្ថកិច្ច​ថៃ​បាន​ឲ្យ​ដឹង​ថា​ ឃ្លាំង​ដែល​ឆេះ​នេះ​ជា​ឃ្លាំង​ដែល​ខ្មែរ​បាន​ជួល​ទុកដាក់​កំរាលព្រំ​ កន្ទេល​ធំ​ និង​ខោអាវ​គី​ប គឺ​ឃ្លាំង​ K-72​ និង​ K73​។​

​ប្រភព​ពី​សមត្ថកិច្ច​ថៃ​បញ្ជាក់​ថា​ បើ​យោង​តាម​អ្នកយាម​ឃ្លាំង​បាន​រៀបរាប់​ប្រាប់​ថា​ មុន​កើតហេតុ​ មានការ​ឆ្លង​ចរន្តអគ្គិសនី​ពីលើ​ដំបូង​ឃ្លាំង​ និង​មាន​ផ្កាភ្លើង​ធ្លាក់​មក​លើ​ឃ្លាំង​ ក៏​មាន​អគ្គី​ភ័យ​ឆាបឆេះ​តែ​ម្តង​ ហើយ​ក្នុង​ឃ្លាំង​នោះ​ផ្ទុក​របស់​សុទ្ធតែ​ជា​កំណាត់​ដែល​បណ្តាល​ឲ្យ​មានការ​ឆាបឆេះ​លឿន​ខ្លាំង​ ធ្វើ​ឲ្យ​ឃ្លាំង​ចំនួន​ពីរ​ត្រូវ​ខូចខាត​ទាំងស្រុង​តែ​ម្តង​។​

​ប្រភព​ពី​សម​ត្ថិ​ច្ច​ថៃ​បញ្ជាក់​ទៀត​ថា​ គិត​ត្រឹម​ម៉ោង​០៧​ព្រឹក​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២១​នេះ​ នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ទេ​ថា​​ អគ្គី​ភ័យ​នេះ​ឆាបឆេះ​ ដោយ​មូលហេតុ​អ្វី​ពិតប្រាកដ​នៅឡើយ​ ដោយ​ចាំ​មក​ពិនិត្យ​នៅ​ព្រឹក​នេះ​សិន​។​

តែបើ​យោង​តាម​ពលរដ្ឋ​ខ្មែរ​ដែល​នៅ​នឹង​ឃ្លាំង​ផ្ទាល់​ សន្និដ្ឋាន​ថា​ ទាំង​សំបក​ឃ្លាំង​និង​សម្ភារៈ​ដែល​បាន​បំផ្លាញ​ដោយ​អគ្គី​ភ័យ​នេះ​ អស់​ទឹកប្រាក់​សរុប​ប្រមាណ​មិន​តិច​ជាង​ ៥.000.000​បាត​ (​ប្រាំ​លាន​បាត​)​នោះ​ឡើយ​៕

Turbo tech solutions
HQP