ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ម៉ោង១១និង០០នាទី កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ព្រែកថ្មី ដឹកនាំ ដោយលោក លីវ វណ្ណថេង ចៅសង្កាត់ និងលោកវរសេនីយ៍ត្រី ម៉ៅ ស៊ីវន នាយប៉ុស្តិ៍ បានចុះបង្ក្រាបទីតាំង ប្រមូលផ្តុំគ្នាលេង ល្បែងស៊ីសងចាក់ភ្នាល់ជល់មាន់តាមប្រព័ន្ធអ៊ីនធឺណេត ដោយមិនគោរពការអនុវត្តវិធានការរដ្ឋបាលរបស់ក្រសួងសុខាភិបាល នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដកហូតវត្ថុតាងរួមមាន ៖
១ ទូរទស្សន៍ ០១ គ្រឿង
២ ក្បាលសម្រាប់ចាក់០១គ្រឿង
និង ៣ ម៉ូតូ២១គ្រឿង បញ្ជូនមករក្សាទុកនៅទីស្នាក់ការប៉ុស្តិ៍ព្រែកថ្មី ដើម្បីចាត់ការអនុវត្តបន្តតាមនីតិវិធីច្បាប់ ។
ចំណែកម្ចាស់ទីតាំង និងអ្នកលេងនាំគ្នារត់គេចខ្លួនបាត់អស់នៅពេលសមត្ថកិច្ចចុះទៅដល់ ៕




