ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកអភិបាលរងខេត្ត ព្រមទាំងមន្ទីរពាក់ព័ន្ធមួយចំនួន និងកងកម្លាំងទាំងបីបាន ចុះសួរសុខទុក្ខក្រុមគ្រូពេទ្យជួរមុខ (កងទ័ព ឈុត ស) កំពុងព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩

228

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកអភិបាលរងខេត្ត ព្រមទាំងមន្ទីរពាក់ព័ន្ធមួយចំនួន និងកងកម្លាំងទាំងបីបាន ចុះសួរសុខទុក្ខក្រុមគ្រូពេទ្យជួរមុខ (កងទ័ព ឈុត ស) កំពុងព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩និងបាននាំយកសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន មកលើកទឹកចិត្ដដល់ ទាហានឈុត ស របស់យើង នៅមន្ទីរពេទ្យបង្អែកស្រុកបាភ្នំ និងមន្ទីរពេទ្យបង្អែកស្រុកមេសាង ខេត្តព្រៃវែង។សម្ភារៈនេះ បានចែកជូនក្រុមគ្រូពេទ្យជួរមុខព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ និងលោកគ្រូ អ្នកគ្រូពេទ្យក្នុងស្រុកទាំងពីរ នាព្រឹកនេះ សម្រាប់ប្រើប្រាស់ចាំបាច់បឋម ជាមួយថវិកាមួយចំនួន ដើម្បីសម្រាលដល់ទុក្ខលំបាកខ្លះៗ ត្បិតថា អាចមានតិច មានច្រើន ក៏ប៉ុន្តែនេះជាការគាំទ្រ និងលើកទឹកចិត្តជាពិសេស ក្នុងគ្រាដ៏លំបាកនៃវិបត្តិកូវីដ-១៩ នេះ។ឯកឧត្តម អភិបាលខេត្ត សូមថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូពេទ្យ (ទាហ៊ាន ឈុត ស) និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែង និងសូមជៀសផុតពីជំងឺកូវីដ-១៩នេះ ទាំងអស់គ្នា៕

Turbo tech solutions
HQP