ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦២៥នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៧០៥នាក់ និងមានអ្នកបាត់បង់ជីវិត១២នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៤០,៧៨២នាក់, ករណីជាសះស្បើយសរុប ៣៥,០៣០នាក់ និងស្លាប់សរុប ៣៨០នាក់៕
