ស្រ្តីមេម៉ាយដែលស្នើរសុំអោយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន អោយជួយអន្តរាគមន៍ ពេលនេះទទួលបាននូវអ្វីដែលខ្លួនបានបាត់បង់មកវិញហើយ

445

ភ្នំពេញ ៖ ក្រោយមានការចុះផ្សាយរបស់អង្គភាពព័ត៌រីករាយញូស៌ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ដោយវីឌីអូមានចំណងជើងថា (ស្ត្រីមេម៉ាយម្នាក់លើកដៃសំពះស្នើសុំក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន អោយជួយអន្តរាគមន៍ពាក់ព័ន្ធករណីសាច់ញាតិរបស់ប្តីបានរឹបអូសទ្រព្យសម្បត្តិលុយកាក់ជាច្រើន ប្លង់ដីនិងផ្ទះនិងបានគ្រប់គ្រងទីតាំងមុខរបរទិញលក់ម៉ូតូ ដែលជាកម្លាំងញើសឈាមរបស់ប្តីគាត់កាលនៅរស់) ពេលនេះអ្នកស្រី ផន ស្រីរដ្ឋ ដែលជាស្ត្រីមេម៉ាយបានទទួលនូវអ្វីដែលខ្លួនបានបាត់បង់មកវិញហើយ ។

ដោយមានការសម្របសម្រួលពីអជ្ញាធររដ្ឋបាលសង្កាត់ចោមចៅទី២ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ អ្នកស្រី ផន ស្រីរដ្ឋ និងភាគីសាច់ញាតិប្តីរបស់លោកស្រីដែលទើបតែស្លាប់ បានធ្វើការដោះស្រាយព្រមព្រៀងគ្នាបញ្ចប់រឿងហើយ ដោយភាគីខាងសាច់ញាតិរបស់ប្តីរបស់អ្នកស្រី បានព្រមព្រៀងធ្វើកិច្ចសន្យាប្រគល់ប្លង់ផ្ទះមួយកន្លែងស្ថិតនៅក្នុងបុរីឡេងណាវ៉ាត់ត្រា គំរោងទី១ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មកអោយអ្នកស្រី ផន ស្រីរដ្ឋ កាន់កាប់គ្រប់គ្រងវិញ ព្រមទាំងបញ្ឈប់ការទាមទារទ្រព្យសម្បត្តិលុយកាក់ផ្សេងៗដែលអ្នកស្រី ផន ស្រីរដ្ឋ កំពុងគ្រប់គ្រង ។

ជាមួយគ្នានេះដែរ អ្នកស្រី ផន ស្រីរដ្ឋ ក៏បានថ្លែងអំណរអរគុណដល់អង្គភាពព័ត៌មានរីករាយញូស៌ ដែលបានជួយផ្សព្វផ្សាយព័ត៌មានពាក់ពន្ធ័ករណីរបស់អ្នកស្រី ពិសេសអ្នកស្រីក៏បានថ្លែងអំណរគុណដល់អជ្ញាធរដែនដីសង្កាត់ចោមចៅទី២ ដែលបានជួយសម្របសម្រួលក្នុងករណីនេះផងដែរ ។

Turbo tech solutions
HQP