ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៤៧១នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៩២៨នាក់ និងមានអ្នកបាត់បង់ជីវិត២០នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៤២,០៥២នាក់, ករណីជាសះស្បើយសរុប ៣៦,៨៦៨នាក់ និងស្លាប់សរុប ៤១៤នាក់៕
