ប្លែកមែន! បើកឡានក្នុងល្បឿនលឿនតែបិទភ្លើង មើលផ្លូវមិនឃើញក៏ជ្រុលទៅបុកពីក្រោយរថយន្តធំដែលចតនៅស្ងៀម

929

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាកSUZUKIមួយគ្រឿងមិនប្រយ័ត្នជ្រុលទៅបុករថយន្តបែនដឹកដីចតស្រៀមតាមចិញ្ចើមផ្លូវពេញទំហឹងបណ្តាលតៃកុងកៀបជាប់ក្នុងកាប៊ីនស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុភ្លាមៗ។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ខាងលិចវត្តស្ងួនពេជ្រប្រមាណជិត១០០ម៉ែត្រ ស្តិតនៅក្នុហសង្លាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។សមត្ថកិច្ចរកឃើញប័ណ្ណចាក់វ៉ាក់សាំង១សន្លឹក នៅជាប់ខ្លួនជនរងគ្រោះ មានឈ្មោះ ចិន ឃា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងឡាន មានស្រុកកំណើត ភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្កស្នួល ខេត្តកណ្តាល។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកSUZUKIពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BA-9562ធ្វើដំណើរទិសដៅពីលិចទៅកើតដោយមិនបើកភ្លើងបំភ្លឺផ្លូវ ខណៈមកដល់ចំណុចកើតហេតុខាងលើ ងងឹតផង បានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកគូទរថយន្តបែនដឹកដីមួយគ្រឿង ក្បាលពណ៌បៃតងបិទឡូហ្គោកងដឹកជញ្ជូន(MG)ពាក់ស្លាកលេខភ្នំពេញ3D-4316ចតស្ងៀមតាមចិញ្ចើមផ្លូវទិសដៅកើតលិច ពេញទំហឹងបណ្ដាលឲ្យរថយន្តរួញមួយកំណាត់មុខតែកុងគៀបជាប់ស្លាប់នៅក្នុងរថយន្តយ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។ ដោយឡែកសព ជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងទៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

Turbo tech solutions
HQP