អតីតមន្ត្រី​ក្រសួងសុខាភិបាល​ប្រេ​ស៊ី​លត្រូវបានចាប់ខ្លួន ​​

83

យោងតាមការចុះផ្សាយរបស់ Reuters បានបញ្ជាក់ថា កាលពី​ថ្ងៃ​ពុធ​ ការ​តវ៉ា​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​សភា​ប្រេ​ស៊ី​ល​ ខណៈ​ដែល​អតីតមន្ត្រី​ក្រសួងសុខាភិបាល​ត្រូវ​បាន​ចាប់ខ្លួន​ក្រោម​បទបញ្ជា​របស់​សមាជិក​សភា​ម្នាក់​ដែល​ដឹកនាំ​ការ​ស៊ើបអង្កេត​ព្រឹទ្ធសភា​ ចំពោះ​ដំណោះស្រាយ​របស់​រដ្ឋាភិបាល​នៃ​វិបត្ដិ​វីរុស​កូ​វីត​ ១៩​ ។​

​លោក​ Roberto​ Dias​ ធ្លាប់​ជា​ប្រធាន​នាយកដ្ឋាន​ភស្តុ​ភារ​នៅ​ក្រសួងសុខាភិបាល​ ប៉ុន្តែ​លោក​ត្រូវ​បាន​បណ្តេញ​ចេញពី​ការងារ​ កាលពី​ស​ប្តា​ហ៍​មុន​ បន្ទាប់​ពី​គាត់​ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទ​ស៊ីសំណូក​ក្នុង​ការ​ទិញ​វ៉ាក់សាំង​កូ​វីត​ ១៩​ ប្រភេទ​ Covaxin​ របស់​ឥណ្ឌា​។​ ប៉ុន្តែ​រូប​លោក​បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ​។​

​លោក​ត្រូវ​បាន​ចាប់ខ្លួន​តាម​បញ្ជា​របស់​សមាជិក​ព្រឹទ្ធសភា​លោក​ Omar​ Aziz​ ពី​បទចោទប្រកាន់​ដែល​ថា​គាត់​បាន​កុហក​នៅ​ក្នុង​សក្ខីកម្ម​របស់​គាត់​ចំពោះ​ការ​សាកសួរ​ព្រឹទ្ធសភា​ (CPI)​ កាលពី​ព្រឹក​ថ្ងៃ​ដដែល​។​

​ក្រុម​សមាជិក​ព្រឹទ្ធសភា​ដឹកនាំ​ការ​ស៊ើបអង្កេត​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​របស់​រដ្ឋាភិបាល​មាន​អំណាច​ក្នុង​ការ​ឃុំខ្លួន​។​ ប៉ុន្តែ​គេ​នៅ​តែ​មិន​ទាន់​ច្បាស់​ថា​ តើ​លោក​នឹង​ត្រូវ​សាកសួរ​ដោយ​នគរបាល​ស៊ី​វិល​ ឬ​នគរបាល​សហព័ន្ធ​។​

​តុលាការ​កំពូល​បាន​អនុម័ត​ការ​ស៊ើបអង្កេត​លើ​សកម្មភាព​របស់​លោក​ប្រធានាធិបតី​ Jair​ Bolsonaro​ នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​។​ ប៉ុន្តែ​លោក​ Bolsonaro​ បាន​បដិសេធ​រាល់​ការ​ចោទប្រកាន់​។​

​លោក​ Aziz​ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ Twitter​ ថា​ “​ការ​ចាប់ខ្លួន​នរណា​ម្នាក់​មិនមែន​ជា​ការ​សំរេចចិត្ត​ងាយស្រួល​នោះ​ទេ​ ប៉ុន្តែ​ខ្ញុំ​មិន​អាច​អនុញ្ញាត​ឲ្យ​ការ​ស៊ើបអង្កេត​របស់​ព្រឹទ្ធសភា​ត្រូវ​បាន​គេ​សើចចំអក​បាន​ទេ​។​ យើង​មាន​មនុស្ស​ស្លាប់​ជាង​ ៥២៧,០០០​ នាក់​ដោយសារ​រោគរាតត្បាត​នេះ​”​។​ ហើយ​ប្រជាជន​កំពុង​ដោះស្រាយ​ជាមួយនឹង​វ៉ាក់សាំង​។​ គណៈកម្មាធិការ​ស្វែងរក​យុត្តិធម៌​សំរាប់​ប្រទេស​ប្រេ​ស៊ី​ល​។​

​លោក​បាន​បន្ថែម​ថា​ “​យើង​នឹង​មិន​ស្តាប់​មន្ត្រីរាជការ​ដែល​ស៊ីសំណូក​នោះ​ទេ​។​ អ្នក​ទាំងឡាយ​ណា​ ដែល​មក​ធ្វើ​សក្ខីកម្ម​ដោយ​ពួក​គេ​គិត​ថា​អាច​ភូតភរ​បាន​ នឹង​ត្រូវ​ទទួល​រង​វាសនា​ដូច​គ្នា​”​។​

​លោក​ Luiz​ Paulo​ Dominguetti​ ដែល​បាន​ចោទប្រកាន់​របស់​លោក​ Dias​ អះអាង​ថា​ជា​អ្នកតំណាង​ក្រុមហ៊ុន​ដែល​បាន​ចរចា​រការ​ទិញ​វ៉ាក់សាំង​នេះ​ ៕

Turbo tech solutions