សមត្ថកិច្ច​បញ្ជូន​អ្នក​បើករថយន្ត​បុក​កម្មករ​ប្រមូល​សម្រាម​ ស្លាប់​២​នាក់​ របួសធ្ងន់​ម្នាក់​ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ

148

​ភ្នំពេញ​​ ៖​ នៅ​រសៀល​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៤​និង​០០​នាទី​នេះ​ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ បាន​កសាង​សំណុំរឿង​ និង​បញ្ជូន​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ ឈ្មោះ​ នេ​ត​ នី​សា​ ភេទ​ប្រុស​ មុខរបរ​ នៅផ្ទះ​ ស្នាក់​នៅ​ភូមិ​គោក​ឃ្លាង​២​ សង្កាត់​ក្រាំងធ្នង់​ ខណ្ឌ​សែន​សុខ​ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​អនុវត្ត​បន្ត​នីតិវិធី​ច្បាប់​។​

​សូម​បញ្ជាក់​ថា​ គ្រោះថ្នាក់​ចរាចរណ៍​ កាលពី​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ០២​និង​៤០​នាទី​រំលង​អា​ធ្រា​ត​ ត្រង់​ចំណុច​មុខ​ធនាគារ​ហត្ថា​ តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្សី​ ស្ថិត​ក្នុង​សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដែល​បណ្តាល​ឱ្យ​ កម្មករ​ប្រមូល​សំរាម​ ស្លាប់​ ចំនួន​ ០២​នាក់​ និង​របួសធ្ងន់​ ចំនួន​ ០១​នាក់​ ៕

ជនរងគ្រោះដែលស្លាប់ទី១ មានឈ្មោះ ប៉ែន ចាន់ អាយុ៣៨ឆ្នាំ ស្រុកកំណើតនៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ជនរងគ្រោះដែលស្លាប់ទី២.មានឈ្មោះ សាន់ ឆៃ ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើត នៅខេត្តព្រៃវែង និងជនរងគ្រោះទី៣ដែលរងរបួសធ្ងន់មានឈ្មោះ ឌួង គង់ អាយុ៤០ឆ្នាំជាង មានស្រុកកំណើតនៅខេត្តព្រៃវែង អ្នកទាំងបីស្នាក់នៅបន្ទប់ជួលនៅបឹងតាម៉ាត និងមានមុខរបរជាអ្នកប្រមូលសំរាមឲ្យក្រុមហ៊ុន MIZUDA ។


Turbo tech solutions