ឃាតខ្លួនជនសង្ស័យចំនួន០២នាក់ និងបង្រ្កាបករណីរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ចំនួន០២លើក នៅស្រុករតនមណ្ឌល

127

​បាត់ដំបង​៖​ ​អធិការដ្ឋាន​នគរបាល​ស្រុក​រតន​មណ្ឌល​ ​ផ្នែក​ប្រឆាំង​គ្រឿងញៀន បានសហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ដៅ​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ សន​ និល​ អធិការ​នគរបាល​ស្រុក​រតន​មណ្ឌល​ ចេញប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សា​ទុក​ ជួញដូរ​ ចែកចាយ​ដោយ​ខុសច្បាប់​នូវ​សារ​ធាត​ញៀន​ចំនួន​ ០២​ករណី​ ក្នុង​បទល្មើស​ជាក់ស្ដែង​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០២​នាក់​ កាល​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០២១​ ។​

​ការ​បង្ក្រាប​លើក​ទី​១​ នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​ ចំណុច​រោងចក្រ​ស៊ីម៉ង់​តិ៍​ខនស៍​ភ្នំ​ដូន​មាឃ​ ស្ថិត​ក្នុងភូមិ​ដូន​មា​យ​ ឃុំ​ស្ដៅ​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ បាន​ប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​ ០១​ករណី​ បាន​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន​ ០១​នាក់​ឈ្មោះ​ គង់​ សុ​គឿ​ន​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ទីលំនៅ​មិន​ពិតប្រាកដ​។​ វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​ ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (​ម៉ា​ទឹកកក​ ICE)​ ចំនួន​ ០១​ថង់​ សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ និង​កាំបិត​ដង​វែង​ចំនួន​ ០១​ដើម​។​

​ការ​បង្ក្រាប​លើក​ទី​២​ នៅ​វេលា​ម៉ោង​១៧​និង​០៥​នាទី​ ចំណុច​ភូមិ​បឹង​អំពិល​ ឃុំ​ស្ដៅ​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ បាន​ប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​ ០១​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០១​នាក់​ឈ្មោះ​ ទ្រី​ វ៉េ​ង​ហៀ​ង​ ភេទ​ប្រុស​ អាយុ​ ២៤​ឆ្នាំ​ រស់នៅ​ភូមិ​បឹង​អំពិល​ ឃុំ​ស្ដៅ​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​។​​ ​ដកហូត​វត្ថុ​តាង​រួម​មាន​ ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (​ម៉ា​ទឹកកក​ ICE)​ ចំនួន​ ១៣​ថង់​ សម្ភារៈ​សម្រាប់​វេច​ខ្ចប់​ចែករំលែក​ សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ ទូរស័ព្ទ​ដៃ​ចំនួន​ ០២​គ្រឿង​ (​ម៉ាក​ Samsung​ J4​ ព​ណ៍​ផ្កាឈូក​ ចំនួន​ ០១​គ្រឿង​ និង​ម៉ាក​ Nokia​ 6300​ ពណ៌​ខ្មៅ​ ចំនួន​ ០១​គ្រឿង​។​

​ករណី​នេះ​ ជនសង្ស័យ​ទាំង​ពីរ​នាក់​ និង​វត្ថុ​តាង​ នគរបាល​ស្រុក​មោងឫស្សី​ បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕​

Turbo tech solutions