សម្រេចផ្អាកជាបណ្ដោះអាសន្ន ការធ្វើដំណើរចេញ-ចូល ឆ្លងព្រំដែនកម្ពុជា វៀតណាម រយៈពេល១ខែ ចាប់ថ្ងៃទី១៨ ខែកក្កដានេះទៅ

92

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកជាបណ្តោះអាសន្ន ការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំដែនកម្ពុជា វៀតណាម រយៈពេល១ខែ ដោយចាប់ផ្តើមពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១តទៅ យោងតាមការចុះផ្សាយរបស់ ក្រសួងការពារបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ តែលើកលែងករណីអ្នកជំងឺដែលត្រូវព្យាបាលនៅវៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់ការសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល

ចំពោះបុគ្គលិក និងកម្មករជំនាញរបស់ក្រុមហ៊ុនវៀតណាម ដែលបានចូលមកកម្ពុជារួចហើយ ទាំងអ្នកដែលបានធ្វើចត្តាឡីស័ករួច និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក មិនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅប្រទេសវៀតណាមទេ កំឡុងពេលនៃការផ្អាកការចេញ-ចូលបណ្ដោះអាសន្ននេះ។

ជាមួយគ្នានេះ សូម ឯកឧត្តម សហការជាមួយអាជ្ញាធរវៀតណាម ដើម្បីស្នើឲ្យអាជ្ញាធរនៃប្រទេសទាំងពីរជួយសម្រួលកិច្ចដំណើរការនៃការដឹកជញ្ជូននាំចេញ និងនាំចូលទំនិញនានាដោយអនុវត្តឲ្យបានម៉ឺងម៉ត់ តាមវិធានការសុខាភិបាលនៃប្រទេសទាំងពីរ។

វិធានការបណ្ដោះអាសន្ននៃការរឹតត្បិតការចូលមកកម្ពុជា ដូចដែលមានចែងក្នុងកំណត់ទូតលេខ ៧៣៤ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងការបរទេស និងវិធានការផ្សេងៗដែលមានស្រាប់របស់កម្ពុជា នៅជាធរមាន ៕

Turbo tech solutions