លោក​ជំទាវ​ ឱ វណ្ណឌីន ពន្យល់ពីមូលហេតុ ដែលត្រូវប្តូរគម្លាតចាក់វ៉ាក់សាំងដូសទី១ និងដូសទី២ ទៅរយៈពេល២១ថ្ងៃវិញ

292

ភ្នំពេញ ៖ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ក្រសួងសុខាភិបាល បានធ្វើការប្រកាសកែសម្រួលអំពីរយៈពេលនៃគម្លាតការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ និងដូសទី២ នៃវ៉ាក់សាំង Sinovac និង Sinopharm ដោយធ្វើការផ្លាស់ប្តូរគម្លាតពីដូសទី១ ទៅដូសទី២ ពីរយៈពេល១៤ថ្ងៃទៅ២១ថ្ងៃវិញ។

ជុំវិញការកែសម្រួលនេះផងដែរ លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់វ៉ាក់សាំង​កូវីដ-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស បានពន្យល់ឲ្យដឹងថា៖

៉វាមិនមែនជាបញ្ហាថា លើកមុនចាក់ខុសទេ។ គឺមិនមានរឿងខុសទេ អ្នកចាក់មុនក៏ត្រូវ អ្នកចាក់ក្រោយក៏ត្រូវ ត្រូវអ្នកអស់អត់មានអីខុសទេ គ្រាន់តែថា វិទ្យាសាស្ត្រគេបានលើកឡើងថា ប្រសិនបើយើងចំណាយ១អាទិត្យទៀត ដើម្បីរុញឲ្យការបង្កើត​អង្គបដិប្រាណឲ្យកាន់តែរឹងមាំ ហើយអ្នកចាក់មុនក៏មានអង្គបដិប្រាណដែរ ប៉ុន្តែនេះជារបកគំហើញថ្មីនៅក្នុងបរិបថដែលមានវីរុសបំប្លែងថ្មី ប្រសិនបើយើងធ្វើបែបនេះវាធ្វើឲ្យអង្គបដិប្រាណកាន់តែរឹងមាំបន្ថែមទៀត ដែលអាចចូលរួមចំណែកនៅក្នុងការបង្កើតបាននូវភាពស៉ាំសម្រាប់សហគមន៍របស់យើងកាន់តែមានកម្រិតរឹងមាំ និងវាអាចជួយសង្គ្រោះជីវិតដល់បងប្អូនប្រជាពលរដ្ឋ ហើយទន្ទឹមនឹងនោះវាកាត់បន្ថយបានជាអតិបរមានូវអត្រាឈឺ អត្រាចូលសម្រាកពេទ្យ និងអត្រាមរណភាព”៕

Turbo tech solutions