ប្រជាពលរដ្ឋមីយ៉ាន់ម៉ា តម្រង់ជួរចាំបញ្ចូលខ្យល់អុកស៊ីសែនយកមករក្សាទុកនៅផ្ទះ ក្រោយចំនួនអ្នកឆ្លងកូវីដបានកើនឡើងយ៉ាងគំហុក

102

មីយ៉ាន់ម៉ា៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន France24 បានឲ្យដឹងថា​ ក្រុមពលរដ្ឋនៅទីក្រុងយ៉ាំងហ្គោនប្រទេសមីយ៉ាន់ម៉ាបានសម្រុកនាំគ្នាទៅបញ្ចូលខ្យល់អុកស៊ីសែនយកមកទុកនៅផ្ទះ ក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩​ នៅក្នុងប្រទេសមួយនេះបានបន្តកើនឡើងយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ដើម្បីអាចបញ្ចូលខ្យល់អុកស៊ីសែនបាន ពលរដ្ឋមីយ៉ាន់ម៉ាមួយចំំនួនត្រូវក្រោយពីព្រលឹមទៅឈរតម្រង់ជួរគ្នាជាច្រើនម៉ោងទើបអាចទទួលបានខ្យល់អុកស៊ីសែនយកទៅរក្សាទុកសម្រាប់ប្រើប្រាស់ក្នុងករណីមានសមាជិកណាក្នុងគ្រួសារម្នាក់បានឆ្លងកូវីដ ១៩ និងត្រូវការសង្គ្រោះដោយបញ្ចូលខ្យល់អុកស៊ីសែន។

គួរម្លឹកជូនថា កាលពីថ្ងៃពុធម្សិលមិញនេះតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងរហូតដល់ជាង ៧,០០០នាក់ក្នុងមួយថ្ងៃ ហើយបើប្រៀបធៀបកាលពីអំឡុងខែឧសភាកន្លងទៅតួលេខអ្នកឆ្លងកូវីដនៅទូទាំងប្រទេសមីយ៉ាន់ម៉ាមានមិនដល់ ៥០នាក់ផងក្នុងមួយថ្ងៃ។ ស្របពេលដែលអ្នកឆ្លងកូវីដ​ ១៩បានបន្តកើនឡើង អ្នកជំងឺកូវីដ ១៩ មួយចំនួនក៏បានស្លាប់បាត់បង់ជីវិតផងដែរ ហើយក្នុងនោះជនរងគ្រោះមួយចំនួនបានស្លាប់ព្រោះតែបញ្ហាខ្វះខ្យល់អុកស៊ីសែនតែម្តង។

គួរបញ្ជាក់ថា ក្រៅតែពីត្រូវប្រឈមនឹងបញ្ហាកូវីដ ១៩ ប្រទេសមីយ៉ាន់ម៉ាក៏កំពុងមានវិបត្តិនយោបាយធ្ងន់ធ្ងរផងដែរក្រោយក្រុមយោធាបានធ្វើរដ្ឋប្រហារកាលពីដើមខែកុម្ភៈមក ​ហើយគិតមកទល់នឹងពេលនេះរបបយោធាមីយ៉ាន់ម៉ាបានសម្លាប់ពលរដ្ឋស្លូតត្រង់អស់ប្រមាណជា ៩០០ នាក់ហើយឋ

ប្រភព៖ France24

This image has an empty alt attribute; its file name is ak_myncov_150721.jpg
Turbo tech solutions