រដ្ឋបាលរាជធានីភ្នំពេញ សម្រេចប​ន្ថែមវត្តចំនួន៤ទៀត សម្រាប់បូជាសពអ្នកកើតជំងឺកូវីដ១៩

115

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចកំណត់បន្ថែមដោយយកវត្តចំនួន៤ទៀត សម្រាប់បូជាសពអ្នកកើតជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីជូនដំណឹងលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។

ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា វត្តចំនួន៤ ដែលត្រូវបានកំណត់យកសម្រាប់បូជាសពអ្នកកើតជំងឺកូវីដ១៩ រួមមាន៖

* ទី១៖ វត្តអង្គតាមិញ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ
* ទី២៖ វត្តគោកបញ្ជាន់ ស្ថិតនៅផ្លូវវែងស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ
* ទី៣៖ វត្តជន្លង់ម្លូ ស្ថិតនៅភូមិព្រៃងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល
* ទី៤៖ វត្តក្រាំងធ្នង់ ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

លោក ងី មានហេង បានបញ្ជាក់ទៀតថា ក្រុមគ្រួសារសាច់ញាត់របស់សពអ្នកកើតជំងឺកូវីដ១៩ ត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងពិធីបុណ្យសពបានត្រឹមតែ១០នាក់ប៉ុណ្ណោះ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល៕

Turbo tech solutions